អង់គ្លេសៈ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់រស់នៅក្នុងក្រុង Colchesterប្រទេសអង់គ្លេសបានកណ្តាស់៨ពាន់ដងក្នុងមួយថ្ងៃដោយមិនអាចរកមូលហេតុឃើញ និងបញ្ឈប់វាបាន ។
កុមារី Ira Saxena បានចាប់ផ្តើមកណ្តាស់ច្រើនដងខុសពីធម្មតាតាំងពី៣សប្តាហ៍មុន ហើយឥឡូវវេជ្ជបណ្ឌិតជាច្រើនកំពុងតែព្យាយាមស្វែងរកអាថ៌កំបាំងជំងឺមួយនេះ ថាតើវាបណ្តាលមកពីមូលហេតុធម្មតាដូចជាជំងឺផ្តាសាយឬបណ្តាលមកពីប្រតិកម្មអ្វីម្យ៉ាង។
ម្តាយរបស់ក្មេងស្រីនាង Priya បាននាំកូនស្រីរបស់ខ្លួនទៅមន្ទីរពេទ្យជំនាញឯកទេសឯងជនGP ប៉ុន្តែមកដល់ពេលនេះមិនមានគ្រូពេទ្យណាម្នាក់អាចរកឃើញពីមូលហេតុដែលបណា្តលឲ្យនាងកណ្តាស់ឬអាចបញ្ឈប់វាបានទេ ហើយកូនស្រីរបស់នាងក៏មិនអាចទៅសាលារៀនបានដែរចាប់តាំងពីនាងកណ្តាស់ច្រើនរាប់ពាន់ដងក្នុងមួយថ្ងៃ។
យ៉ាងណាក៏ដោយគ្រូពេទ្យនៅតែបន្តស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យក្មេងស្រីនោះកណ្តាស់ដើម្បីធ្វើការព្យាបាល ៕
មតិយោបល់