ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីជនជាតិចិនចំនួន២នាក់ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះមន្ត្រីនគរបាលព្រំដែនទឹក ស្ថិតភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ លី ទី ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ នគរបាលព្រំដែនជើងទឹក មានទីលំនៅភូមិ/សង្កាត់ខាងលើ។
ដំណើររឿង៖ នៅវេលាកើតហេតុ មានជនជាតិចិន២នាក់បានលួចចូលទៅគាស់ទូរដែកបម្រុងប្រាក់ ស្រាប់តែម្ចាស់ផ្ទះមកទាន់ក៏ប្រតាយតប់គ្នា ខណៈនោះជនរងគ្រោះបានយកកាំភ្លើងបាញទៅលើជនសង្ស័យជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកំណត់ហេតុ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
មតិយោបល់