ព័ត៌មានជាតិ

អាសូរណាស់!! ឌុបប្រពន្ធឆ្លងផ្លូវទៅបុកនឹងម៉ូតូ បណ្ដាលឲ្យស្លាប់

សៀមរាប: នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទីមានគ្រោះថ្នាក់ចរាចរណ៍ ភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦ រវាងម៉ូតូ និងម៉ូតូច្រាសទិសគ្នា។

ម៉ូតូម៉ាក វេវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1R-0387 បើកបរដោយឈ្មោះ សន រិទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប(ស្លាប់) បានបើកបរម៉ូតូឌុបប្រពន្ធពីក្រោយឈ្មោះ កុយ រដ្ឋា អាយុ ២២ឆ្នាំ(របួសធ្ងន់) បើកបរម៉ូតូមានទិសដៅពីលិចទៅកើតឆ្លងផ្លូវពីត្បូងទៅជើង បុកនិងម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1W-4719 បើកបរដោយឈ្មោះ ប៉ុន ធូ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទយស្រី ខេត្ដសៀមរាប(របួសធ្ងន់) បើកបរមានទិសដៅពីកើតទៅលិច បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ប្រុស របួសធ្ងន់២នាក់ស្រីម្នាក់ប្រុសម្នាក់បញ្ជូនទៅមន្ទីរពេទ្យសឹងរិទ្ធីរ៉េត ម៉ូតូខូចខាតធ្ងន់ ២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាគង។

មូលហេតុ៖ អ្នកបើកបរម៉ូតូវេវ បើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់