ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ នៅស្រុកអូរាំងឪ

ត្បូងឃ្មុំ:​ នៅវេលាម៉ោង ៧ និង០០ នាទីយប់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូទិសដៅស្របគ្នា លើផ្លូវក្រាលកៅស៊ូចំណុចភូមិថ្មីឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថាត ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់) រស់នៅភូមិ-ឃុំកើតហេតុ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបើកជែង ក៏ប៉ះដៃចង្កូតម៉ូតូ ម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ាន យ៉ុន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ (របួសស្រាល) រស់នៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យដួល។

ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់