ព័ត៌មានជាតិ

ករណីទឹកហូរច្រោះ បាក់ក្បាលស្ពានអូគគីរ ព្រឹកមិញ អាជ្ញាធរ ចុះត្រួតពិនិត្យជួសជុលហើយ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានចុះពិនិត្យការជួសជុលបន្ទាន់ ត្រង់ចំណុចស្ពានអូគគីរ (ព្រំប្រទល់ខេត្តកំពង់ស្ពឺ) ចន្លោះគីឡូម៉ែត្រ ១០៦-១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានករណីទឹកហូរច្រោះ បាក់ក្បាលស្ពានផ្នែកខាងជើង និងស៊ីរូងដីចូលទ្រូងផ្លូវប្រវែង១ម៉ែត្រ ដើម្បីទប់ស្កាត់ការកើតមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសការពារសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ ។

ចរាចរណ៍ផ្លូវជាតិលេខ៤ ចាប់ពីព្រំប្រទល់ ខេត្តកំពង់ស្ពឺ ដំណើរការជាធម្មតា តែសូមអ្នកបើកបរយោគយល់ បន្ថយលឿន ត្រង់ចំណុចនេះ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជូនពរសំណាងល្អ និងមានសុវត្ថិភាពពេលបើកបរ៕

មតិយោបល់