កំពង់ឆ្នាំងៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីអគ្គិភ័យ ផ្ទុះកង់រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ឆាបឆេះយ៉ាងសន្ធោសន្ធៅ តាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
មូលហេតុ៖ ប្រហែលជាមកក្តៅកង់ខ្លាំង។
កើតហេតុវេលាម៉ោងប្រហែល ២រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់អធិការស្រុកបរិបូណ៌ បានចេញទៅពន្លត់ទាន់ពេល មិនបណ្ដាលឱ្យឆេះ រាលដាលដល់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋដទៃនោះទេ៕



មតិយោបល់