ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបហាងកាហ្វេ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនមនុស្ស ៩នាក់ នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងការិយាល័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ចុះធ្វើការបង្ក្រាបក្នុងបទល្មើសជាក់ស្តែង ទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់ផ្សាយផ្ទាល់តាមទូរទស្សន៍) ប្រព្រឹត្តនៅចំណុចហាងកាហ្វេ ផ្ទះលេខ៤៧៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញឃាត់ខ្លួនមនុស្សចំនួន ០៩នាក់ និងចាប់យកបានវត្ថុតាង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖

ជនសង្ស័យ
១-ឈ្មោះ ប៊ុន ខេត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ទីតាំងលក់កាហ្វេ ស្នាក់នៅផ្ទះលេខ៤៧៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
២-ឈ្មោះ ងន គង់ ហៅ ចិន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
៣-ឈ្មោះ ផង់ សុភក្តី ហៅ ភាក់ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ២០អាស្ទួន ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
៤-ឈ្មោះ ឌុច ចាន់សុភ័ស ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
៥-ឈ្មោះ ឌុច ចាន់សុភ័ក្រ្ត ហៅ គោ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ៦-ឈ្មោះ លាង ណាង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
៧-ឈ្មោះ សាន តូម៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូរឺម៉កកង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
៨-ឈ្មោះ ណន ហ៊ន់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ១៨៣ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
៩-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

វត្ថុតាងចាប់យក៖
-ទូរទស្សន៍ ម៉ាកប៉ាណាសូនិច ពណ៌ខ្មៅ ទំហំ ៤២អ៊ីង ចំនួន ០១គ្រឿង
-ដុំស្កាយវ័ន DTH០០១ ចំនួន ០១គ្រឿង
-ដុំ TVHDCambodia ពណ៌ខ្មៅ ចំនួន ០១គ្រឿង
-រ៉ោតទ័រម៉ាក TPLINK ពណ៌ស ចំនួន ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំង ០៩នាក់ខាងលើ និងវត្ថុតាងការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់