ស្វាយរៀងៈ ស្ត្រីវ័យចំណាស់ម្នាក់យកថ្នាំលាបសក់មកផឹកបណ្តាលឲ្យពុលស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩និង២០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះរបស់ខ្លួនស្ថិ ត ក្នុង ភូមិថ្មី ឃុំសំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។
ជនរងគ្រោះមាន ឈ្មោះ គង់ ម៉ាន់ អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកូនរបស់គាត់បានយកថ្នាំលាប សក់ចាក់ដាក់ចាន ហើយ យកទៅ ទុក លើទូ តែមិនដឹងថាយ៉ាងមេចទេ ស្រាប់តែ គាត់ យកថ្នាំ ដាក់ នៅលើ ទូយកម កផឹកអស់។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីជនរងគ្រោះ ផឹកថ្នាំលាបសក់រួចមកថ្នាំចាប់ផ្តើ មធ្វើ ទុក ប្រកាច់ បែក ពពុះមាត់ ពេលនោះកូនចៅ ក្រុមគ្រួសារ ដឹង ក៏បានបញ្ជូនគាត់ទៅ សង្គ្រោះ នៅមន្ទីពេទ្យស្រុកស្វាយទាប ដោយស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យ ខេត្ត ស្វាយរៀ ង។ ពេលដែលទៅដល់ក្រុម គ្រូពេទ្យ ពិនិត្យហើយបានប្រាប់ថា គាត់បានស្លាប់ហើយ។
ក្រោយកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចចុះដល់ក ន្លែង និងពិនិត្យឃើញថាជនរងគ្រោះពិតជាបានផឹកថ្នាំលាបសក់បណ្តាលឲ្យស្លាប់ពិតប្រាកដ៏មែនរួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់