រតនគិរីៈ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច នៅចំណុចទួលទឹកធ្លាក់អូរស៊ិនលែរ៍ លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានគោយន្តកែច្នៃ មួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន៥នាក់។
ជនរងគ្រោះទី១ឈ្មោះ ក្រឹក វិចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលបើកបរគោយន្តអោយគេ(រងរបួសធ្ងន់ សន្លប់) ជាអ្នកបើកបរ។
ទី២ឈ្មោះ ស្រ៊ាន់ គីមស្រៀង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (បានស្លាប់នៅកន្លែងកើតហេតុ) ជាអ្នករួមដំណើរ។
ទី៣ឈ្មោះ នឿន សល់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (រងរបួសធ្ងន់)ជាអ្នករួមដំណើរ។
ទី៤ឈ្មោះ ជុំ ជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ(របួសស្រាល) ជាអ្នករួមដំណើរ។
ទី៥ឈ្មោះ ជុំ ធី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ(របួសស្រាល) ជាអ្នករួមដំណើរ។
ទី៦ឈ្មោះ ប៉ូយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ(របួសស្រាល) ជាអ្នករួមដំណើរ។
អ្នកទាំង៦នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយពេលទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលកាឡែង សហការជាមួយ កម្លាំងជំនាញអធិការដ្ឋាន បានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានបញ្ជូនអ្នករងរបួស ទៅសង្រ្គោះ នៅមណ្ឌលសុខភាព តំបន់អូរស៊ិនលែរ៍ ដោយឃើញសភាពធ្ងន់ធ្ងរពេក ក៏បន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយរថយន្តឯកជន និងប្រគល់សពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។
ចំណែក គោយន្តកែច្នៃ ត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកាឡែង ជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់