បាត់ដំបងៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង ៤និង៥៣នាទីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានបុរសម្នាក់បានធ្លាក់ជាប់ក្នុងគំលាតថ្មរយៈពេល៤ថ្ងៃហើយ ដោយសារតែចូលយកអាចម៍ប្រចៀវ នៅភ្នំ ហើយបានធ្លាក់ចូលរូងនិងជាប់នឹងគំលាតថ្មតែម្តង។ ហេតុការណ៍នេះកើតឡើងនៅភ្នំជាប់សាលាបឋមហុងទឹក ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបាត់ខ្លួនតាំងពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩មកម្លេះ ដោយអត់បានបាយ អត់បានទឹកផឹកទេ។ ខណៈនេះកំពុងតែមានការភ្ញាក់ផ្អើលដោយប្រជាជន និងអាជ្ញាធរកំពុងតែនៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍យកជនរងគ្រោះចេញ ៕
មតិយោបល់