ព័ត៌មានជាតិ

ខ្ទមធ្លុះធ្លាយបានប្រែក្លាយទៅជាលំនៅដ្ឋានដ៍រឹងមាំដែលស្រ្តីចំណាស់ពិការម្នាក់ជ្រកកោន

តាកែវ: ខ្ទមធ្លុះធ្លាយដែលរងចាំម្ចាស់រយះពេលយូរឆ្នាំក្នុងការស្ថាបនាទៅជាលំនៅដ្ឋានដ៍រឹងមាំ ពេលនេះបានចាប់ផ្តើមលេចចេញជារូបរាងហើយ។
នៅម៉ោង៣រសៀលថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នេះលោក​ ទិត្យ​ វិច្ឆិកា​ បាននាំសប្បុរជន​ និងជាងធ្វើផ្ទះ​ ទៅមើល​ទីតាំង​ និងរៀបចំសាងសង់ផ្ទះជូនលោក​យាយ​ ខាន់​ តៅ​ ចំនួន១ខ្នង​ និងកូនប្រុសលោកយាយដែលពិការភ្នែកនៅជាមួយ ។  

តាមការវាយតម្លៃជាជំហ៊ានដំបូងផ្ទះដែលធ្វើពីថ្មប្រក់ស័ង្កសី​ ទំហំ៤ម៉ែត្រ​ x ៦ម៉ែត្រ​ ចំនួន២ខ្នង​ អាចនឹងចំណាយអស់ទឹកប្រាក់៨០០០$​ ដែលថវិកាទាំងអស់កើតចេញពីមូលនិធិសប្បុរសជនទាំងក្នុងស្រុក​ និងក្រៅស្រុក​ តាមរយះលោក​ ទិត្យ​ វិច្ឆិកា​។
ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិតនិងកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ពេលនេះបានជួបភ័ព្វសំណាងហើយ ។
ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកយាយសាន់ តៅ វ័យ៨៣ឆ្នាំ បច្ចុប្បន្ន មានកូន៣នាក់ (ស្រី២ប្រុស១) កូនប្រុស លោកយាយ ពិការជើងនិងភ្នែក តាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ មានជំងឺប្រចាំកាយ(ក្វិន)។ 
សារព័ត៌មាន Post News Medai ក៏សូមអំពាវនាវ ដល់ សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួម ជួយដល់លោកយាយ 
ដោយធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ ០១០ ៦១ ៨០ ០២។ សារព័ត៌មាន Post News Medai នឹងយកអំណោយ 
ដែលសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់៕


មតិយោបល់