ព្រះសីហនុៈ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង៦និង០៥នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ សហការជាមួយ កម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញចេញជនជាតិចិនចំនួន ០៣នាក់ តាមជើងហោះហើរលេខ LQ808 (KOS-CHN) ពាក់ព័ន្ធនឹងករណី បទល្មើសប្រើប្រាស់ ដោយខុសច្បាប់នូវសាធាតុញៀន៕
មតិយោបល់