ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌបង្កជាអំពើហិង្សា ឈានទៅដុតផ្ទះខ្លួនឯងចោលខ្ទេចទាំងស្រុង នៅស្រុកកោះញែក

មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយសារតែភ្លើងប្រច័ណ្ឌនឹងប្រពន្ធ បុរសជាប្តីបានប្រើអំពើហិង្សារហូតឈានទៅដល់ដុតផ្ទះខ្លួនឯង បណ្តាលអោយខូចខាតទាំងស្រុង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នាវេលាម៉ោង ២២និង១០នាទី ដោយបុរសជាប្តីបានដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលអោយឆេះខូចខាតទាំងស្រុង នៅត្រង់ចំណុចចុងអូប្រង់ ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សម្ភារៈដែលបានខូចខាតរួមមានដូចខាងក្រោម ផ្ទះទំហំ 0៥ ម៉ែត្រ×នឹង 0៦ម៉ែត្រធ្វើអំពីឈើប្រកស័ង្កសីចំនួន០១ខ្នង
ស្រូវ ៣៥បេនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតដូចជាចានឆ្នាំងខោវអាវមុងភួយនិងពាងទឹកចំនួន១។

ជនបង្កជាប្តីមានឈ្មោះ ក្លឹង. ស៊ី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិព្នង មានទីលំនៅបច្ចុប្បន្នរស់ នៅឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រពន្ធឈ្មោះ ថាំ.បឺប ភេទស្រីអាយុ ២៣ឆ្នាំជនជាតិព្នងមានទីលំនៅបច្ចុប្បន្នភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
មូលហេតុនៃការដុតផ្ទះខាងលើនេះ បណ្តាលមកពីភ្លើងប្រច័ណ្ឌនឹងប្រពន្ធ ដោយស្រ្តីជាប្រពន្ធបានទៅផឹកស្រា នៅផ្ទះរបស់បងប្អូនបុរសជាប្តីបានបបួលមកផ្ទះវិញ តែស្រ្តីជាប្រពន្ធមិនព្រមមករហូតកើតជាភ្លើងប្រច័ណ្ឌ បង្កជាអំពើហិង្សាឈានទៅដុតផ្ទះខ្លួនឯងចោលតែម្តង៕

មតិយោបល់