ភ្នំពេញៈ បុរសជើងខ្លាំងកាន់កាំបិតប៉័ងតោដេញកាប់ ប្រជាពលរដ្ឋ និងដេញកាប់ផ្អើលទាំងសមត្ថកិច្ចរត់បាតជើងសព្រាត ខណៈដែលជនសង្ស័យបានឈ្លោះប្រកែកគ្នា កើតជាហិង្សាជាមួយអ្នកជិតខាង រួចខលហៅសមត្ថកិច្ចជួយអន្តរាគមន៍។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ៥៩០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទល់មុខវត្តញានរង្សី ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានឈ្លោះជាមួយអ្នកជិតខាង បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យ ខណៈនោះដែរសាច់ញាតិជនរងគ្រោះក៏បានទំនាក់ទំនងមកសមត្ថកិច្ចជួយអន្តរាគមន៍ ពេលសមត្ថកិច្ចមកដល់ជនសង្ស័យខាងលើ បានទាញកាំបិតតាំងប៉័ងតោដេញកាប់ទាំងសមត្ថកិច្ចរត់បាតជើងសព្រាត ដោយមិនហ៊ានតបត និងជនសង្ស័យខណៈដែលកំពុងបែកថ្នាំ លែងដឹងអី រួចក៏ដើរចូលផ្ទះធ្វើព្រងើយ។
ក្រោយពីរត់គេចផុតពីមុខកាំបិតជនសង្ស័យរួច ក៏បានហៅកម្លាំងបន្ថែម ដើម្បីជួយអន្តរាគមន៍ ភ្លាមក៏មានកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារបានមកដល់ ទៅសួរនាំជួប និងឪពុកម្ដាយជនសង្ស័យ គាត់និងជួយដោះស្រាយចេញថ្លៃថ្នាំព្យាបាល ទៅខាងជនរងគ្រោះដើម្បីបញ្ចប់រឿង៕



មតិយោបល់