អាមេរិកៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃពុធ បាននិយាយថា ការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនោះ គឺមិនបានធ្វើឲ្យមានការផ្លាស់ប្តូរទស្សនវិស័យ សម្រាប់កិច្ចចរចា ស្តីពីអាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាងឡើយ។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។
ការលើកទ្បើងនេះ ធ្វើទ្បើងមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីថ្មី ក្នុងគោលបំណងព្រមាន ប្រឆាំងនឹងសមយុទ្ធយោធារួមគ្នា រវាងអាមេរិក និងកូរ៉េខាងត្បូង ដោយលោក Pompeo បានប្រាប់អ្នកយកព័ត៌មានថា វាមិនប៉ះពាល់ដល់វិធីសាស្រ្តរបស់ក្រុងវ៉ាស៊ីនតោន ចំពោះតំបន់នោះឡើយ។
សូមជំរាបថា ការបាញ់បង្ហោះមីស៊ីល ចុងក្រោយនេះ គឺជាលើទី ៤ ដែលបានសាកល្បង ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ដោយកូរ៉េខាងជើង បន្ទាប់ពីយោធាកូរ៉េខាងត្បួង និងអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា កាលពីថ្ងៃច័ន្ទ៕

មតិយោបល់