ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣៥នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូកង់បី បើកគេចរថយន្តចតចោល ទុករថយន្តមួយគ្រឿងទៀតម៉ាក ស្ដារិច ស្ថិតតាមបណ្ដោយផ្លូវលេខ១៦៩ ត្រង់ចំណុចក្រសួងទេសចរណ៍ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្តស្ដារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8950។
ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-0042។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តស្ដារិចបើកបរដោយបុរសម្នាក់ បត់ត្រឡប់ក្រោយ ស្របពេលកង់បីបើកក្នុងល្បឿនលឿន គេចពីរថយន្តចតចោលក៏ទៅបុករថយន្តស្ដារិច បង្កឲ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ រីឯរថយន្តកាពិតកាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងខាងលើ សម្របសម្រួលឲ្យភាគីទាំង២ ចរចារគ្នាតាមនីតិវិធី អស់ជាច្រើនម៉ោង ទើបខាងម្ចាស់រថយន្តចំណាយប្រាក់ ៨០ដុល្លារ ដើម្បីបញ្ចប់រឿង៕
មតិយោបល់