ព័ត៌មានជាតិ

ព្រះសង្ឃ១អង្គចង.ក ធ្វើអត្តឃាត អ្នកស្រុកសង្ស័យថា មកពីលោកមានជំងឺប្រចាំកាយ

កំពង់ចាម: ព្រះសង្ឃ១អង្គសម្រេចព្រះទ័យចង.ក ធ្វើអត្តឃាត បណ្តាលឲ្យសុគតបាត់បង់ព្រះជន្ម ដោយមិនដឹងមូលហេតុ តែពុទ្ធបរិស័ទសង្ស័យថា មកពីព្រះអង្គមានជំងឺប្រចាំកាយ។

ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង២និង៣០រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅវត្ត មេសររ៉ារាម ស្ថិតក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកប៉ាក សុជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ព្រះសង្ឃដែលចង.ក ធ្វើអត្តឃាតមានព្រះនាម វ៉ាន់ សុខជា ព្រះជន្ម២១ព្រះវស្សា គង់នៅវត្តមេសររ៉ារាមស្រែវាល បានយកខ្សែរុំចង្កេះចង.ក នៅលើកុដិ បណ្តាលឲ្យសុគតដោយមិនដឹងមូលហេតុ តែពុទ្ធបរិស័ទក៏ដូចជាគណ:កម្មការវត្ត បានសន្និដ្ឋានថា មកពីព្រះអង្គឧស្សាហ៍មានរោគាពាធប្រចាំកាយ ។

ក្រោយពីកើតហេតុ កម្លាំងជំនាញបច្ចេកទេសនគរបាលស្រុកស្ទឹងត្រង់ បានចុះពិនិត្យសាកសពហើយប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់