ព័ត៌មានជាតិ

អគារសិក្សាចំនួនពីរខ្នង សង់អំពីថ្មប្រក់ក្បឿង ត្រូវបានដាក់សម្ពោធ

បន្ទាយមានជ័យៈ អាគារសិក្សាចំនួន ពីរខ្នង សង់អំពីថ្មប្រក់ក្បឿង ជាអំណោយរបស់អង្គការសាម៉ារីតាន់ភឹស ប្រចាំកម្ពុជា មួយខ្នងសាងសង់ក្នុងសាលាបឋមសិក្សាខ្លែងពណ៌ ឃុំស្លរក្រាម ស្រុកស្វាយចេកមាន 4បន្ទប់បំពាក់ដោយគ្រឿងបរិក្ខាសម្ភារៈ និងមួយខ្នងទៀត សាងសង់ក្នុងសាលាបឋម សិក្សាប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃមាន 3បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខា សម្ភារៈ រួចរាល់ជាស្ថាពរ ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅបរិវេណសាលាបឋមសិក្សាខ្លែងពណ៌ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ.

ការដាក់សម្ពោធឲ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីតំណាងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនាយកអង្គកាសាម៉ារីតាន់ភឹសកម្ពុជា លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពនានា លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ៕

មតិយោបល់