ភ្នំពេញៈ បុរសម្នាក់ជាអ្នកសន្តិសុខយាមនៅមជ្ឈមណ្ឌលកម្សាន្តឌីយ៉ាម៉ង់ ត្រូវបានមេការយកដបវាយក្បាលបណ្តាលឲ្យបែកហូឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចធ្វើកាឃាត់ខ្លួនជនដៃដល់បានកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
ជនរងគ្រោះឈ្មោះ ង៉ាន សុរ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបសន្តិសុខនៅមជ្ឈមណ្ឌលកម្សាន្តឌីយ៉ាម៉ង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនដៃដល់ឈ្មោះ អ៊ុន សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកគិតលុយក្នុងខារ៉ាអូខេជាមួយគ្នា ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានអង្គុយផឹកជាមួយអ្នកក្រុមការងារមានគ្នា៦នាក់ខណៈកំពុងផឹកសីុស្រាប់តែជនដៃដល់បានដើរមកនិងកាន់កែវស្រាមកបម្រុងវាយតែគេចាប់ទាន់។ ភ្លាមនោះរូបគាត់បានដើរចេញតែជនដៃដល់ក៏បានទាញដបស្រាមកវាយក្បាលគាត់និងចាក់បណ្តាលឲ្យរងរបួសធ្ងន់។
ជនរងគ្រោះបានបញ្ជាក់ថា រយៈពេលជិតមួយខែមុន ជនដៃដល់បានមកពីផឹកសីុកន្លែងខាងក្រៅ ខណៈត្រឡប់មកមជ្ឈមណ្ឌលកម្សាន្តឌីយ៉ាម៉ង់ វិញគាប់ជូនដល់ម៉ោងបិតទ្វារបងហើយជនដៃដល់ក៏ហៅឲ្យរូបគេបើកទ្វាឲ្យពេលនោះរូបគាត់កំពុងតែរកសោចាក់ស្រាប់តែជនដៃដល់ស្រែកជេគេឯងហើយជិះម៉ូតូចេញទៅបាត់។ រហូតមកដល់ថ្ងៃកើតហេតុស្រាប់តែជនដៃដល់ដើមកហើយនិយាយថាអញគំនឹងឯងយូរហើយ ក៏យកដបវាយតែម្តង។
ក្រោយកើតហេតុជនរងគ្រោះក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗលុះព្រឹកឡើងទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៍និងឃាត់ខ្លួនជនដៃដល់យកមកធ្វើការដោះស្រាយគ្នាតាមច្បាប់តែម្តង៕





មតិយោបល់