បាត់ដំបងៈ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ត្រង់ចំណុចក្រុមទី07 ភូមិកន្សៃបន្ទាយឃុំមោងស្រុក មោងឫស្សីខេត្តបាត់ដំបង លើផ្លូវជាតិលេខ05 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 245.246។
ម៉ូតូម៉ាក ហុងដាទ្រីមធុន C125 ស៊េរីឆ្នាំ2019 ពាក់ស្លាកលេខ បាត់ដំបង 1AH- 2276 អ្នកបើកបរឈ្មោះ ទូច រិន ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) រស់នៅ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី បើកបរមកពីទិសខាងភ្នំពេញមុខទៅបាត់ដំបង លុះមកដល់ចំនុចកើតហេតុខាងលើ បានឡើងជែងរថយន្តធុនធំ01 គ្រឿងមិនស្គាល់ម៉ាក(ស្របទិសម៉ូតូ) រួចជ្រុលទៅបុករថយន្ត01គ្រឿងមិនស្គាល់ម៉ាក ធុនទេសចរណ៍តូច (រត់គេចខ្លួន) ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យម៉ូតូ ខ្ទាតមកចូលមុខរថយន្តធំ ដែលខ្លួនឡើងជែងនោះ បុកកិនពីលើ ហើយបើករត់គេចខ្លួនបាត់។
ក្រោយកើតហេតុរថយន្តបើករថយន្តគេចបាត់ស្រមោល ដោយបន្សល់ទុកតែសពជនរងគ្រោះ នៅកណ្ដាលផ្លូវយ៉ាងអាណោចអធ័ម៕
មតិយោបល់