ទីក្រុងអាតែន ( 07/10/13 ) : តុលាការទីក្រុងអាតែនកាលពីល្ងាចថ្ងៃចន្ទនេះបានប្រកាសសាលក្រមសម្រេចដាក់ទោសលោកអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិក្រិក Akis Tsochatzopoulos រយៈពេល 20 ឆ្នាំក្រោយការរកឃើញទោសកំហុសក្នុងការលាងលុយកខ្វក់និងទទួលសំណូកនិងកេងប្រវញ្ជលុយដែលចំណាយទៅលើការទិញគ្រឿងសព្វាវុធសម្រាប់ប្រទេសក្រិកក្នុងកំឡុងការពេលកាន់អំណាចរបស់លោកកាលពីឆ្នាំ 1997 មកទល់នឹងឆ្នាំ 2001 ។
លោក Akis ដែលមានអាយុ 73 ឆ្នាំនឹងត្រូវដាក់ទោសឲ្យជាប់គុករយៈពេល 20 ឆ្នាំត្រូវបានរកឃើញពីការស៊ីសំណូកក្នុងការកម្ម៉ង់ទិញនាវាមុជទឹកនិងមីស៊ីលបាញ់យន្តហោះចម្បាំងពីប្រទេសអាល្លឺម៉ង់និងរុស្ស៊ី។ទឹកប្រាក់សរុបនៅក្នុងការស៊ើបអង្កេតមានប្រមាណជា 50 លានអ៊ឺរ៉ូហើយ 18 លានអ៊ឺរ៉ូទៀតត្រូវបានយកទៅប្រើប្រាស់និងលាងតាមរយក្រុមហ៊ុនជាច្រើនរបស់លោកនិងក្រុមបក្សពួក។ក្នុងរយៈពេលធ្វើសវនាការនិងស៊ើបអង្កេតទោសមនុស្ស 16 នាក់នៅក្នុងចំណោម 19 នាក់ជនសង្ស័យដែលធ្វើការនៅក្នុងក្រសួងការពារជាតិត្រូវបានរកឃើញថាមានការពាក់ព័ន្ធហើយកម្រិតទោសបានកំណត់ពី5 ឆ្នាំទៅ 12 ឆ្នាំ៕
ព័ត៌មានជាតិ
មតិយោបល់