ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ
កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៨ ខែសីហាឆ្នាំ នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះជួល ផ្លូវលំក្រុមទី ៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ក្រោយពីទទួលបណ្តឹងជនរងគ្រោះឈ្មោះ សុត ឡុង ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅកន្លែងកើតហេតុ តាមប្រព័ន្ធទូរស័ព្ទ ភ្លាមកម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ។

លុះដល់វេលាម៉ោង ២២និង០០នាទីថ្ងៃខែឆ្នាំដដែល ប៉ុស្តិ៍ឫស្សីកែវ បានសហការណ៍ ជាមួយប៉ុស្តិ៍គីឡូម៉ែត្រលេខ ៦ ឃាត់បានជនសង្ស័យបាន០២នាក់ នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ វន ចំរុង ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) និងទី២ ឈ្មោះ វន សុខ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរលក់ដូរ (មានសារធាតុញៀន) មានទីលំនៅផ្ទះលេខ៦៣០ ផ្លូវ លំ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សកែវ ភ្នំពេញ។

សម្ភារៈដកហូតបានរួមមាន៖
-ស្លាកលេខម៉ូតូ ភ្នំពេញ ១BQ ១៤២៩
-ម៉ូតូ០១គ្រឿង ម៉ាកNEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ
១FD-៩១៥៩ (ជារបស់ជនរងគ្រោះ)
-សោខ្សៀរលេខ៨ មួយដើម
-ដែកសំប៉ែត មួយដើម
-ដែកលួសសសៃ ចុងពុតកោងចំនួនបីដើម
-ទូរស័ព្ទមួយ គ្រឿង ម៉ាក CAMFONE ពណ៍ ខ្មៅ មួយគ្រឿង

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់