នៅក្នុងវិស័យនិពន្ធចម្រៀង និងផលិតចម្រៀង កវីនិពន្ធ លោក វិរៈ ពន្លក មានស្នាដៃមិនតិចនោះទេ ដោយលោក បាននិពន្ធបទល្អជាច្រើនឲ្យតារាចម្រៀងមួយចំនួន បានក្លាយជាតារាល្បី។ ប៉ុន្តែលោកបែរជាស្រក់ទឹកភ្នែក ចំពោះតារាចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ បន្ទាប់ពីបង្ហោះសំណេរ កាលពីប៉ុន្មានថ្ងៃមុនទៅវិញ។
លោក វិរៈ ពន្លក ថ្លែងថា ស្ទើរតែពាក់កណ្ដាលជីវិតរបស់លោក ដែលដើរតួជាអ្នកនិពន្ធ អាចចាត់ទុកថា ជាលើកទី១ប៉ុណ្ណោះ ដែលលោក បានឃើញតារាល្បីមួយរូប ក្រោយពេលមានការគាំទ្រ ជាមួយបទដែលជាស្នាដៃរបស់លោក ហើយហ៑ានបង្ហាញឈ្មោះ លោកជាម្ចាស់ស្នាដៃជាសាធារណៈ ខណៈដែលតារាល្បី មិនតិចនាក់ទេ ដែលលោកបានប្រឹងប្រែង និពន្ធបទឲ្យ ប៉ុន្តែក្រោយល្បី គឺមិនដែលរំឭកពីឈ្មោះលោក កុំថាឡើយដល់ហ៑ានបង្ហោះបង្ហាញដូចគ្នា នឹងអ្នកនាង ទូច ស្រីលក្ខណ៍។
លោកថានេះជាកម្លាំងចិត្តរបស់អ្នកនិពន្ធ និងផលិតករ ហើយលោកក៏មិនចង់បានអ្វី ពីសិល្បករណាម្នាក់ក្រៅពីការចងចាំ និងការរំឭកឈ្មោះខ្លួនដូចអ្វី ដែលបានឃើញនេះដែរ។
គួរបញ្ជាក់ថា អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរថា”មួយជីវិតរបស់ខ្ញុំយល់ច្បាស់ណាស់ថា អីជាអី ចាំចង់ទុកក្នុងចិត្តថា មិនដែរភ្លេចគុណ និងមិនដែលខ្លាច និងបង្ហាញឈ្មេាះអ្នកនិពន្ ធនិងអ្នកដឹងនាំ ក៏ដូចជាអ្នកសំរួលតន្រ្តី អេាយបងប្អូនឃេីញនេាះដែរ😊 ហេីយខ្ញុំមិនដែរចង់បានតែផលប្រយេាជន៍ លេីកបុគ្គលណាម្នាក់ មានអីខ្ញុំតែងតែចែករំលែក ចំពេាះពួកគាត់ តាមការដែរ ខ្ញុំធ្វេីបានតាមលទ្ធភាពរបស់ខ្ញុំ ហេីយខ្ញុំមានអី ខ្ញុំមិនដែរចេះចង់បានតែម្នាក់ឯង ដេាយគ្មានបេះដូងនេាះទេ☹️ វាជារឿងពិតរាល់ពេលខ្ញុំឡេីងច្រៀង គ្រប់បណ្តាលតាមស្ថានីទូរទស្សន៍ផ្សេងៗ បេីខ្ញុំយកបទរបស់បុគ្គលណាម្នាក់ មកនិពន្ធមកអេាយខ្ញុំ ខ្ញុំតែងតែលេីកឈ្មេាះ របស់គាត់មកបង្ហាញ អេាយបងប្អូនបានស្គាល់ឈ្មេាះគាត់ តាមរយៈរូបខ្ញុំជាម្ចាស់បទច្រៀង បេីរាល់សារពត៌មានសួរខ្ញុំ ខ្ញុំក៏មិនដែររំលងឈ្មេាះ ពួកគាត់នេាះដែរ ខ្ញុំប្រាកដច្បាស់ ក្នុងចិត្តរបស់ខ្ញុំថា មនុស្សខ្ញុំមិនមែនខ្វះគុណធម៌ យកល្អតែម្នាក់នេាះទេ 🙁 តារាល្បីបាន គឺបានមកពីពួកគាត់ទាំងបី ព្យាយាមរកបទថ្មីសម្រាប់តែយេីងម្នាក់ គឺអ្នកនិពន្ធសំខាន់បំផុត អរគុណដល់បងវិរៈពន្លក អ្នកនិពន្ធខ្មែរ ដែលបានសរសេរបទ សុភមង្គល មិនមែនឋិតនៅលេីលុយតែមួយមុខ មកអេាយខ្ញុំច្រៀង ឥឡូវបងប្អូនជាច្រេីនស្គាល់គាត់ច្បាស់ណាស់ តាមរយៈមួយបទនេះ🙏 អរគុណដល់បងផល វឌ្ឍនៈបានសំរួលតន្រ្តីមកអេាយខ្ញុំ សឹងតែគ្រប់បទ🙏 ពេលវេលានៃការត្រឡប់ទៅរស់នៅស្រុកក្រៅយ ក៏មិនយូរដែរ🙁 បេះដូងរបស់ខ្ញុំមិនដែរចេះក្បត់បុគ្គល ជាមនុស្សដែររួមការងារជាមួយខ្ញុំទេ ធ្វេីអីច្រៀងអីថតនៅណា តែងតែទាញក្រុមមក ជាមួយមិនដែររំលងសូម្បីតែមួយកម្មវិធី មានពេលខ្លះលុយ ដែលបានទទួលសឹង តែមិនបានសម្រាប់ខ្លួនឯង ខ្ញុំព្យាយាមធ្វេីបែបណា អេាយក្រុមមានការងារ ធ្វេីមានថវិការសម្រាប់ខ្លួនឯង ដេាយមិនដែរគិតពីខ្លួនឯងសូម្បីតែបន្តិច រាល់សំលៀកបំពាក់ ថតរឺច្រៀងខ្ញុំមិនដែរអេាយពួកគាត់ មកលំបាកទិញនិងរកនេាះទេ ព្យាយាមផ្លាស់ប្តូសស្ទាយរបស់គាត់ អេាយមានភាពទាក់ទាញ 😔ការធ្វេីវាជាការលះបង់ដែលមិនចង់បានការតបស្នងមកវិញ សូម្បីតែបន្តិច សូមត្រឹមតែចាំឈ្មេាះខ្ញុំទៅបានហេីយ☹️នេះជាសារសរសេរដេាយទឹកភ្នែក😔😔”៕
មតិយោបល់