ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណា ៥ នាក់ ករណីលក់ឆ្នោតខុសច្បាប់ យកទៅអប់រំ ហើយបញ្ជូនទៅប្រទេសកំណើតវិញ

ស្វាយរៀងៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងផ្នែកអន្តោប្រវេសន៍ របស់អធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតចំនួន ៥ នាក់ (ប្រុស៣នាក់) មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ កែវ យ៉ឹង វ៉េ ភេទប្រុសអាយុ៥១ឆ្នាំ
២-ឈ្មោះ ឡេ ធី ត្រាង ភេទស្រី អាយុ៣៦ឆ្នាំ
៣- ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ
៤-ឈ្មោះ តាំ យ៉ាងប៉ិន ភេទប្រុសអាយុ៤៣ឆ្នាំ
៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុសអាយុ៤១ឆ្នាំ អ្នកទាំ៥នាក់មានទីលំនៅភូមិឡុងភួ ឃុំឡុងធឹង ស្រុកបេនកូវ ខេត្តតៃនិញ។

វត្ថុតាងសន្លឹងឆ្នោតសរុបចំនួន ៩៤៤ សន្លឹក ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យឈប់មកលក់ឆ្នោត ក្នុងមូលក្រុងបាវិត រួចហើយសមត្ថកិច្ច បានឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ៕

មតិយោបល់