ភ្នំពេញៈ អ្នកវិភាគឯករាជ្យ ផ្នែកនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ Post News នៅមុននេះបន្តិចថា ការបាញ់សម្លាប់លោក កែម ឡី គឺជាការបាត់បង់វរកុលបុត្រខ្មែរមួយរូប ដែលហ៊ានវិភាគអំពីស្ថានការណ៍នយោបាយ ក៏ដូចជាសង្គមនៅកម្ពុជា។ ក្នុងនោះដែរ លោកបណ្ឌិតបានបញ្ជាក់ថា ការបាញ់សម្លាប់នេះ វាមិនមែនជារឿងដែលជំពាក់លុយ ដូច ប្រភពមួយចំនួនលើកឡើងនោះទេ។
លោកបណ្ឌិតក៏បានស្នើយ៉ាងទទូចថា សុំឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតរឿងនឹងឲ្យបានជាក់លាក់ ជាពិសេស សូមឲ្យសមត្ថកិច្ចបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ លើករណីឃាតកម្មលើលោក កែម ឡី ឲ្យបានឯករាជ្យ ហើយឲ្យមានភាពត្រឹមត្រូវ ជៀសវាងការស៊ើបអង្កេតដូចករណីឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា ដែលរហូតមកទល់នឹងពេលនេះ មិនដឹងនរណាជាឃាតករពិតប្រាកដ ដើម្បីឲ្យប្រជាពលរដ្ឋអស់ចិត្តលើករណីឃាតកម្មនេះ។
ក្នុងនោះដែរ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក៏បានសម្តែងក្តីខកចិត្ត និងខកបំណង ដែលក្នុងរាជធានីមានអសន្តិសុខ មានអំពើឃាតកម្មបាញ់សម្លាប់មនុស្សទាំងព្រឹក កណ្តាលក្រុងបែបនេះ។
លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បានអះអាងថា ករណីឃាតកម្មបាញ់សម្លាប់ លោក កែម ឡី នៅពេលនេះ នឹងបញ្ជាក់នៅពេលក្រោយ។
ប្រភពក្រៅផ្លូវការបានអះអាងថា ករណីខាងលើនេះ ជារឿងជំពាក់កលុយ៕
មតិយោបល់