ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ: នៅវេលាម៉ោង០៩ និង០០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ២១ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ៕

ជនសង្ស័យឈ្មោះ រស់ ម៉េងថាយ ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានឃាត់តាមដីការ លេខ៥៧១ដ.ច.ន ចុះថ្ងៃទី២៤-០៧-២០១៩ របស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធ័ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីកំឡុងឆ្នាំ២០០៣៕

មតិយោបល់