ព្រះសីហនុៈ យោងតាមផេកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ កំណាត់ផ្លូវជាតិលេខ៣ (វាលរេញកំពត) ចំណុចស្ពាន១ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ វេលាម៉ោងប្រមាណ ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ នេះ ជំនន់ទឹកភ្លៀង បានហូរកាត់លិចនៅលើផ្លូវចម្ងាយប្រមាណជាជិត៣០០ ម៉ែត្រ កម្ពស់កន្លះម៉ែត្រ។
ត្រឹមម៉ោងជាង ៨ ព្រឹកនេះ ចរាចរណ៍ត្រូវបានផ្អាកខ្លះៗ ជាពិសេសរថយន្តធុនធំ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ កំពុងដឹកនាំកម្លាំង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់៕
មតិយោបល់