គោជើងប្រាំ មួយក្បាលដែលស្ថិតនៅក្រោមការថែរក្សារបស់លោក Laxman Bhosas រស់នៅក្នុងស្រុក Solapur រដ្ឋ Maharastra ប្រទេសឥណ្ឌាត្រូវបានមនុស្សជាច្រើគោរពបូជាដូចជាព្រះជាម្ចាស់ដែលបានចាប់ជាតិ។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា មនុស្សជាច្រើនបានជឿថាការប៉ះជើងទីប្រាំរបស់គោលមួយក្បាលនេះនឹងទទួលបានដូចបំណងដែលពួកគេប៉ងប្រាថ្នា ហើយអ្វីគ្រប់យ៉ាងនឹងក្លាយទៅជាការពិត។ លោក Laxman បាននិយាយថា គោមួយក្បាលនេះគឺជាសត្វដ៍ពិសិដ្ឋដែលយើងហៅ ម៉ែ ហើយ តាមរយៈជើងមួយទៀតដែលដុះចេញមកនេះគឺព្រះចង់រំឮកយើងឲ្យគោរពម្តាយ និងសូមពរជ័យរបស់នាង។ ម្យ៉ាងទៀតនាពេលខាងមុខនេះ ព្រះគោ នឹងចាកចេញពីផ្ទះទៅទូទាំងទីក្រុងធំៗ ទាំង ៦ នៃរដ្ឋនេះ ដើម្បីឲ្យប្រជាជនមានឱកាសដើម្បីបានជួប និងសុំពរជ័យ៕
ព័ត៌មានជាតិ
មតិយោបល់