ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ០២ខ្នងខ្ទេចទាំងស្រុង និងបាត់បង់សម្ភារៈដទៃទៀតអស់ជាច្រើន

បាត់ដំបង: នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង២២និង៣០នាទីយប់ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះចំនួន០២ខ្នង ។

១-ឆេះផ្ទះទំហំ ៦x៧ ម៉ែត្រ ថ្មក្រោមឈើលើ របស់ម្ចាស់ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ ៥៨ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ សម្ភារ:ខូចខាតរួមមាន៖ -ឆេះផ្ទះចំនួន០១ ខ្នង, -ឆេះសម្លៀកបំពាក់ តុ ទូ និងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។

២-ឆេះផ្ទះទំហំ ៦x៨ ម៉ែត្រ ថ្មក្រោម ឈើលើ របស់ម្ចាស់ឈ្មោះ អ៊ី តង ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ សម្ភារ:ខូចខាតរួមមាន៖ -ឆេះផ្ទះចំនួន០១ខ្នង, -ឆេះប្រាក់ដុល្លារអស់ ១.០០០ ដុល្លារ, -ឆេះសម្លៀកបំពាក់ តុ ទូ និងសម្ភារ:ប្រើប្រាស់ ក្នុងផ្ទះទាំងស្រុង ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ភ្លាមៗនោះ កម្លាំង អន្តរាគមន៍ អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២ គ្រឿង ៖ -រថយន្តរបស់អធិការស្រុកចំនួន០១ គ្រឿង
– រថយន្តរបស់ស្នងការខេត្តចំនួន០១ គ្រឿង, -ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្តផងដែរ ៕

មតិយោបល់