ភ្នំពេញៈ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋនាំគ្នាចោមរោមមើល បក្សីមួយប្រភេទឈ្មោះថា សត្វកេងកង ហើរបុកបង្គោលភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកក្រោម ងាប់ភ្លាម។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បានយកសពសត្វបក្សីខាងលើទៅរក្សាទុក ដើម្បីធ្វើការទាក់ទង និងប្រគល់ឲ្យខាងអភិរក្សសត្វមកទទួលយក៕






មតិយោបល់