ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងមិត្តភក្តិបីនាក់ទៀត បាន បើករថយន្តមួយគ្រឿង ចេញពីពិធីមង្គលកាឆ្លងផ្លូវ ក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន ត្រូវរថយន្តហាយទ្បេនឌ័រ បុកចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងកាខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នកណារងរបួស។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃ១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ១៣២ កែងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរ និងមិត្តភក្តិបីនាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AQ-0915 ទើបនឹងចេញពីពិធីមង្គលកាមួយកន្លែង បើកពីកើតទៅលិចក្នុងល្បឿនលឿន ហើយខ្វះកាប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុ កែងផ្លូវ២៦១ ក៏មានរថយន្តហាយទ្បេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-5116 បើកបរដោយបុរសម្នាក់ តាមផ្លូវលេខ២៦១ ទិសដៅជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកចំពាក់កណ្តាលផ្នែកខាងស្តាំរ ថយន្តឡិចស៊ីសពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំដូចគ្នា សំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំងពីគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់