ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចច្រូតស្រូវគេចំនួន ០២ ហិចតា នៅខេត្តប៉ៃលិន

ប៉ៃលិន: នៅវេលាម៉ោង ៨ និង០០ នាទីយប់ថ្ងៃថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៩ មានករណីលួចមួយលើក (លួចច្រូតស្រូវ) អស់ស្រូវចំនួន ០២ ហិចតា ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យឈ្មោះ ហុង វណ្ណី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ រឿង រើន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់