ព្រះសីហនុៈ កាលពីវេលាម៉ោង ២០ និង៤៩ នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខS24-312 ស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មូលហេតុ៖ ដោយសារមានរថយន្តក្រឡុកបេតុង របស់ក្រុមហ៊ុនSP បានបើកទាក់ខ្សែបណ្ដាញតង់ស្យុងទាប (LV) បណ្តាលឲ្យដាច់ខ្សែបណ្តាញ និងបាក់បង្គោលបណ្តាញតង់ស្យុងទាប (LV)ចំនួន ០១ដើម។
ក្រោយកើតហេតុ ក្រុមការងារបច្ចេកទេស បានធើ្វការត្រួតពិនិត្យ និងជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ២៣ និង៣០នាទីយប់៕




មតិយោបល់