ព័ត៌មានជាតិ

សង្ស័យដាច់ហ្វ្រាំង រ៉ឺម៉កដឹកទឹកបរិសុទ្ធ បុកប៉ះរោងដែកភាស៊ីរថយន្ត បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង របួសធ្ងន់ម្នាក់

ព្រះសីហនុ: នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃ១០ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្លូវចំណោតរ៉ា រវាងរ៉ឺម៉កដឹកទឹកបរិសុទ្ធ ទំនងជាដាច់ហ្វ្រាំង ក៏ជ្រុលមកបុកប៉ះរោងដែក របស់ខាងយកភាស៊ីរថយន្ត តាមចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់រ៉ឺម៉ក។

ហេតុការណ៍នេះ បណ្ដាលឲ្យបុរសម្នាក់ ដែលរួមដំណើរលើរ៉ឺម៉ករងរបួសធ្ងន់ (ត្រង់ក្បាល) ចំណែកអ្នកបើករ៉ឺម៉ក មិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ៕

មតិយោបល់