ភ្នំពេញៈ កម្លាំងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យផ្ទះលក់ឱសថបូរាណចិន ទាក់ទងនិងគុណភាព ការផលិតខុសស្តង់ដានៃការផលិតជាច្រើនមុខ មាន៣ទីតាំងជាប់គ្នា។
កិច្ចប្រតិបត្តិការខាងលើធ្វើឡើងនៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលមានទីតាំង ផ្ទះលេខ១០២ ១០៤ និងផ្ទះលេខ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការត្រួតពិនិត្យហាងទាំងនោះ មានការដឹកនាំ លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមដោយបញ្ជាដោយលោក កឹម វិសាល ប្រធានក្រុមបង្គាប់ការ កម្លាំងពិសេស នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបូរាណចិនទាំងនោះគឺ បានហាមអ្នកព័ត៌មានមិនអោយថតរូបទៅវិញ មិនដឹងថាក្រុមការងារ ចុះមកទីតាំងលក់ឱសថបូរាណចិនគ្រប់ប្រភេទទាំង៣នេះ ក្នុងគោលបំណងអ្វីឡើយ?បានជាមានការលាក់បែបនេះ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងដែរថា ទីតាំងទាំង៣ ជាប់គ្នានេះ ប្រកបអាជីវកម្មលក់ដូរជាយូណាស់មកហើយ គឺតាំងពីឪពុកម្ដាយដល់កូនៗ ហើយក៏មានលិខិតប្រកបអាជីវកម្មត្រឹមត្រូវផងដែរ៕
មតិយោបល់