ពោធិ៍សាត់ៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះគីទ្បូម៉ែត្រ ១៤៣ ដល់ ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលឲ្យមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។
ក្រសួងសាធារណការ និងដឹកជញ្ជូន និង អាជ្ញាធរមូលដ្ឋាបានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញហើយ ចរាចរណ៍ក៏អាចដំណើរការបានវិញ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕
មតិយោបល់