ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកស្រាបៀរកម្ពុជា និងភេសជ្ជៈ បើកសុខៗ ស្រាប់តែបែកកង់ ធ្លាយទ្រុងធ្លាក់ស្រាបៀរ និងភេសជ្ជៈ រាយប៉ាយពេញចិញ្ចើមផ្លូវ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-8849 ដឹកស្រាបៀរកម្ពុជា និងភេសជ្ជ:ពេញ មកដល់ចំណុចមុខព្រលានយន្តហោះរាម បានបែកកង់មុខខាងស្តាំ ក៏រេចង្កូត បណ្តាលឲ្យយធ្លាយទ្រុង ធ្លាក់ស្រាបៀរនិងភេសជ្ជ:រាយប៉ាយពេញចិញ្ចើមផ្លូវ។

ករណីនេះ តែពុំបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង ២៥នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចព្រំប្រទល់បិតត្រាំង-រាម ស្ថិតនៅភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ច ព្រមទាំងប្រជាការពារភូមិ បានចុះអន្តរាគមន៍សម្រួលចរាចរណ៍ តាមដងផ្លូវកុំឲ្យមានការកកស្ទះផងដែរ៕

មតិយោបល់