រតនគិរីៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី ១០ សីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រពី Pk271+200 ទៅ Pk271+850 ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែ រងគ្រោះដោយទឹកហូរកាត់ផ្លូវ ដែលមានប្រវែង៦៥០ម៉ែត្រ លើសពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ ប្រវែង ៥០ម៉ែត្រ។ ចំណែកកម្ពស់ទឹកហូរ ០.៩៥ ម៉ែត្រ លើសពីម្សិលមិញ ០.១៥ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យ៕
មតិយោបល់