ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

តាកែវ: នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ សីហា ឆ្នាំ២០១៩នៅចំណុចអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាសមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងនិង២នាក់ទៀតរបួសធ្ងន់ស្រាល។

ម៉ូតូម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១១ពាក់ស្លាកលេខតាកែវ1F 1353បើកដោយឈ្មោះទូច រ៉ាភេទប្រុសអាយុ៤១ឆ្នាំមុខរបរកសិកររស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃប្បាស ខេត្តតកែវបានស្លាប់នៅកន្លែងរួមដំណើរដោយឈ្មោះសេង ប៊ុបធឿនភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិករស្នាក់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវរងរបួសធ្ងន់ត្រូវបានបញ្ជនទៅសង្គ្រោះនៅមន្ទរពេទ្យខេត្តតែវ។
រថយន្តម៉ាកដេវូពណ៌សពាក់ស្លាកលេខកំពង់ចាម2A 2925បើកដោយឈ្មោះចាន់ ទីណាភេទប្រុសអាយុ៣២ឆ្នាំមុខរបរសិករស្នាក់នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាលរងរបួសស្រាល។
តាមប្រភពព័ត៌មានឲ្យដឹងថាម៉ូតូជិះឌុបគ្នាពីត្បូងទៅជើង២នាក់ទាំងអ្នកឌុបរីឯរថយន្តបើកពីជើងទៅត្បូងខណ:មកដល់ចំណុចកើតហេតុបានបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់ធ្វើវាស់វែងយកវត្ថុតាងទៅរក្សាទុកតៃកុងរថយន្តត្រូវសត្ថិច្ចឃាត់ខ្លួនសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់