ព័ត៌មានជាតិ

រថយន្តស្លាកលេខ ខេមរភូមិន្ទ02. 2-9441 បុកបុរសម្នាក់របួសធ្ងន់ រួចជ្រុលចូលហាងបាយមួយកន្លែង ខ្ទេចយ៉ាងដំណំ

ភ្នំពេញៈ រថយន្តម៉ាសស្តារ មួយគ្រឿង ពាក់ស្លាកលេខ ខម បួងចង្កូតជ្រុលទៅបុកអ្នកបើកម៉ូតូបែកប្រអប់ជើងខាងឆ្វេងខ្ទេច ហើយជ្រុលល្បឿនទៅបុករោងលក់បាយកលជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកាលពីម៉ោង១និង៣៥នាទីរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅចំណុចផ្លូវបេតុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណឡើយ។ ក្រោយពេលកើតហេតុបងប្អូនដឹកតាមរថយន្តទៅសង្រ្គោះនៅឯមន្ទីរពេទ្យបាត់។

តាមប្រភពព័ត៌មនបានឲ្យដឹងថា មុនកើតហេតុឃើញ បុរសដែលជាជនរងគ្រោះជិះម៉ូតូឌ្រីមសង់សេ១២៥ ម្នាក់ឯងមកពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ មានរថយន្តមួយគ្រឿងម៉ាកម៉ាសស្តារ ពណ៌ត្រីអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-9441បើកបរមកពីត្បូងទៅជើង ក្នុងល្បឿនលឿនមកបុកម៉ូតូខ្ទាតទៅម្ខាង ហើយរថយន្តជ្រុលទៅបុករោងលក់បាយបណ្តាលឲ្យផ្ទប់កៀបជាប់ទៅមុខមិនរួច។ ចំណែកអ្នកជិះម៉ូតូរងរបួសជើងខាងឆ្វេងបែកចេញខួរឆ្អឹងជាប់ម៉ូតូរងរបួសធ្ងន់។ ចំណែកអ្នកបើករថយន្តបង្ករមិនមានរងរបួសឡើយ។

បើតាមសម្ដីម្ចាស់រោងលក់បាយបានប្រាប់ថា រាល់ថ្ងៃមានអ្នកអង្គុយលេងច្រើនណាស់ តែថ្ងៃនេះសំណាងណាស់ចេះគាត់លក់លឿន ហើយបានរៀបចំអីវ៉ាន់ទុកមុន កុំអីមិនដឹងមានអ្នករបួសប៉ុន្មានបាក់ទេ។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបងប្អូនដឹកតាមរថយន្តផ្ទាល់ខ្លួនទៅមន្ទីរពេទ្យខ្លួនឯង។ ដោយឡែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្ននៅពេលក្រោយ៕

មតិយោបល់