ព័ត៌មានជាតិ

កុមារីម្នាក់ លង់ទឹកទន្លេមេគង្គស្លាប់

ក្រចេះ: កាលពីវេលាម៉ោង ៥និង ២០ នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីកុមារីម្នាក់ លង់ទឹកទន្លេមេគង្គស្លាប់ នៅចំណុចមុខវត្តមណីរង្សី ក្នុងភូមិព្រែកសំរោង១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

កុមារីរងគ្រោះឈ្មោះ ស៊ុន សុវត្តី ភេទស្រី អាយុ១១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយរកឃើញសព កម្លាំងជំនាញបានចុះទៅដល់កន្លែង ធ្វើការពិនិត្យសាកសព ឃើញថាសពពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន។

បច្ចុប្បន្នសព កម្លាំងជំនាញប្រគល់ ទៅឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់