ព័ត៌មានជាតិ

Update៖ នាយកសាលាបឋមសិក្សាព្រៃប្រសឹទ្ធម្នាក់ត្រូវរថយន្តកិនចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ព្រះសីហនុ: កាលពី វេលាម៉ោង ៥និង៣០ ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១០-១១១ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក Honda C125 ពណ៍ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចិន សឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា មុខរបរ នាយកសាលាបឋមសិក្សាព្រៃប្រសឹទ្ធ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះមកដល់ចំនុចខាងលើបានដួលម៉ូតូ ហើយក៏ត្រូវរថយន្តកិនចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រថយន្តបើករត់គេចបាត់ មិនស្គាល់ម៉ាករឺស្លាកលេខឡើយ ។
បច្ចុប្បន្នសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់