បាត់ដំបងៈ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី កំពស់ទឹកនៅដងស្ទឺងសង្កែ (ស្ពានថ្មុមុខរដ្ឋបាលខេត្តបាត់ដំបង ) បន្តឡើងកំពស់រហូតដល់១៣,៥០ ម៉ែត្រហើយ ដែលពីព្រឹកមានកំពស់ត្រឹមតែ ១៣ ម៉ែ ត្រប៉ុណ្ណោះ ជាមួយនេះឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បញ្ជាកម្លាំងនគរបាលចេញអន្តរាគម ន៍ជួយប្រជាពលរដ្ឋដែលកំពុងទទួលរងនូវការ លិចលង់លំនៅដ្ឋានដោយសារទឹកជំនន់។ ក្រៅពីនោះកម្លាំងនគរបាលបានត្រៀមនិងសហការណ៍ជាមួយសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ អាជ្ញាធរ ដែនដីចេញអន្តរាគមន៍ដោះស្រាយលើបញ្ហានេះ៕
មតិយោបល់