ព្រះវិហារៈ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ មានឡានឈ្មោះ ទូច សារិទ្ធ ភេទប្រុស នៅភូមិ បាក់កាំ ឃុំ ឈានមុខ ស្រុកត្បែងមាន ជ័យ ខេត្តព្រះវិហារ បានដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឃុំឈានមុខ ចំនួន១៩នាក់ ស្រី ១២នាក់ ដើម្បីទៅរកផ្សិត នៅចំណុចសាលាសំណាក់ ផ្លូវទៅប្រសាទព្រះវិហារ, លុះដល់ម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃដដែល តៃកុងឡានបានខលហៅអ្នកដែលបានទៅ ដកផ្សិតទាំងអស់មកវិញ ស្រាប់បាត់ឈ្មោះ គង់ ត្រែត ភេទស្រី អាយុ ២៩ឆ្នាំ ដែលរស់នៅភូមិបាក់កាំ ឃុំឈានមុខ ភ្លាមៗនោះ សមាជិកទាំងអស់ បានចាត់វិធានការតាមរកភ្លាមៗ តែនៅតែរកមិនឃើញ។ លុះរហូតមកដល់ម៉ោង ១២និង០០នាទីថ្ងៃត្រង់ ទើបអ្នកភូមិបាក់កាំ ចំនួន 4ម៉ូតូ មកដល់និងជួយដើររកបន្តទៀត។ រហូតដល់ម៉ោង១និង៣០នាទីរសៀល កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ឈានមុខ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំយាង និងប្រជាការពារ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ តាមស្វែងរករហូតដល់ម៉ោង ៤និង៣០ រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្រាប់តែមានលេខប្លែកខលមកទូរស័ព្ទ ឪពុកក្មេកជនរងគ្រោះ ថានារីរងគ្រោះបានវង្វេង និងកំពុងស្នាក់នៅ ខ្ទមចំការរបស់គាត់។ ក្រោយពីទទួលដំណឹងនេះភ្លាម ក្រុមគ្រួសារនារីរងគ្រោះ និងសមត្ថកិច្ចយើងបានរកគោយន្ត ដើម្បីទៅយកនារីរងគ្រោះភ្លាម។
បញ្ជាក់ ក្រោយពីវង្វេងព្រៃ នារីរងគ្រោះបានស្នាក់នៅ ក្នុងខ្ទមចំការ ដោយម្ចាស់ឈ្មោះ តាស៊ី យាយវឿន ជាអ្នកស្រុកគូលែនតាំងពីថ្ងៃទី៧មក ស្ថិតនៅចំងាយពីភូមិកោងយ៉ោង ប្រមាណ១០គីឡូម៉ែត នៅចំណុចព្រៃឈើភ្លើង។ដោយ ឃើញថានារីរងគ្រោះពិតជាវង្វេងពិតមែននោះ ម្ចាស់ខ្ទមបានប្រាប់អោយចាំ ដើម្បីទៅជាមួយកូនគាត់វិញ ដោយកូនគាត់ជាប់ទៅចំការ រហូតដល់ថ្ងៃទី០៩ ទើបមកវិញ។ នៅថ្ងៃទី០៩ នារីរងគ្រោះបានជិះគោយន្ត មកជាមួយកូនម្ចាស់ខ្ទម នោះរហូតដល់កន្លែងបរិស្ថាន ទើបទាក់ទងមកគ្រួសារ ឲ្យមកទទួល។
កម្លាំងនគរបាល បានទៅដល់ស្នាក់ការបរិស្ថាន នៅវេលាម៉ោង១១និង៣៧នាទីយប់ថ្ងៃទី០៩ និងបានយកនារីរងគ្រោះមកដល់ផ្ទះវិញនៅវេលាម៉ោង ៦និង៣០ នាទីព្រឹក ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ៕
មតិយោបល់