ប្រជាជនអាហ្វហ្គានីស្ថានជាង ៦០០ នាក់ ដែលមានទាំងបុរស ស្ត្រី និងកុមារ បានប្រជ្រៀតគ្នាជិះយន្ដហោះយោធារបស់សហរដ្ឋអាមេរិកចាកចេញពីរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីរដ្ឋធានីនេះត្រូវបានដណ្ដើមគ្រប់គ្រងទាំងស្រុងដោយក្រុមតាលីបង់។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មនុស្សប្រហែល ៦៤០ នាក់បាននាំគ្នាប្រវេប្រវាតោងឡើងយន្ដហោះចាកចេញពីរដ្ឋធានីកាប៊ុល នៅពេលដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលចង់ភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដែរនោះ បាននាំគ្នាសម្រុកទៅកកកុញនៅអាកាសយានដ្ឋានអន្តរជាតិរបស់អាហ្វហ្គានីស្ថាន…
មតិយោបល់