ព័ត៌មានជាតិ

អាជ្ញាធរ អំពាវនាវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន ពេលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៣ (វាលរេញ-កំពត)

ព្រះសីហនុៈ លោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀង ដែលបានជន់លិចហូរ លើកំណាត់ផ្លូវជាតិលេខ ៣(វាលរេញ-កំពត) ត្រង់ចំណុចស្ពាន១ចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ក្នុងឃុំវាលរញស្រុកព្រៃនប់ គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទឹកបានស្រកពីផ្លូវជាតិអស់ហើយ ហើយចរាចរណ៍ក៏បានបើកឲ្យដំណើរធម្មតាដែរ ដោយគ្រាន់តែស្ថានភាពផ្លូវ មានការខូចខាតច្រើន ចាប់ពីស្ពានកំពង់ស្មាច់ មកទល់និងក្បែរង្វង់មូលសួនច្បារ វាលរេញមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ក្នុងនោះអាជ្ញាធរបានអំពាវនាវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរដោយប្រុងប្រយ័ត្ន៕

មតិយោបល់