ព័ត៌មានជាតិ

ក្មេងស្រីដែលបានបាត់ខ្លួននោះ ពេលនេះរកឃើញវិញហើយ

ភ្នំពេញ: ក្មេងស្រីដែលបាត់ខ្លួនកាលពីថ្ងៃពី០៨ ខែសីហា ឆ្នាំ២០១៩ ត្រូវបានសម្ថកិច្ចរកឃើញហើយ ករណីនេះមិនមែនជាករណីចាប់ជម្រិតឡើយ

ក្មេងស្រីឈ្មោះ ឡេង សុភ័ក្រធីណា ភេទស្រី អាយុ ១៣ឆ្នាំ ដែលបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ពេលនេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានរកឃើញលើរថយន្តក្រុងកាពីតូល ផ្សារអូរឫស្សី នៅវេលាម៉ោង ០៩និង០០នាទីព្រឹក ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ដោយក្មេងស្រីនោះមានបំណងជិះរថយន្តក្រុងទៅខេត្តសៀមរាប ដើម្បីទៅរកយាយរបស់គាត់ ដែលធ្លាប់រស់នៅជាមួយពីពេលមុននៅទីនោះ៕

មតិយោបល់