ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះត្រួតពិនិត្យកន្លែងធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនកងទ័ពនិងក្រុមគ្រូសារនៅទីតាំងចំនួន ២ដោយទីតាំងទី ១នៅកងពលតូចលេខ៧០ ខណៈការផលិតរហូតដល់បច្ចុប្បន្នបានជាង១លានហើយ ទីតាំងទី ២ នៅវិទ្យាស្ថានសុខាភិបាល ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង បានចាប់ផ្តេីមដំណើរការផលិតប័ណ្ណចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋនាពេលនេះគឺកងពលតូចលេខ៧០ ជាអ្នកទទួលបន្ទុកផលិតប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋដែលបានចាក់ក្នុងក្របខណ្ឌកងទ័ព។ ដែលនេះគឺជាបេសកកម្មថ្មីមួយបន្ថែមទៀត របស់កងពល បន្ទាប់ពីបានបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នៅតាមគោលដៅមួយចំនួន និងចែកកាតដែលបានផលិតរួចរាល់។ បេសកកម្មក្នុងការផលិតកាតនេះ គឺជាបេសកកម្មថ្មីមួយបន្ថែមទៀត ព្រមជាមួយដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនយោធិន និងគ្រួសារយោធិន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង បានកោតសសេីរ ដល់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយគួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការគ្រប់ថ្នាក់ក្នុងការបែងចែក និងចាត់ចែងអនុវត្តការងារប្រកបដោយជោគជ័យក្នុងរយៈពេលកន្លងមក៕
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ក៏បានបន្ថែមទៀតថា កងពលនៅតែបន្តរឹតបន្តឹងការពារជំងឺកូវីដ១៩ អោយយោធិនទាំងអស់ ត្រូវតែថែទាំសុខភាព ហាត់ប្រាណ អនាម័យ វាស់កម្តៅ និងបាញ់អាល់កុលជាប្រចាំ។ ក្នុងនោះដែរ អង្គភាពបានអនុវត្តន៍ “ ៣កុំ ៣ការពារ “ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ដោយ: ទទក
មតិយោបល់