សៀមរាបៈ បន្ទាប់ពីទទួល បានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ និងដោយមានការឯកភាព ពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានបន្តធ្វើការឃាត់ និងអប់រំណែនាំ ម្ចាស់ម៉ូតូ០១គ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំង ខុសបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់អ្នកដ៏ទៃ។
យុវជនជាម្ចាស់ម៉ូតូខាងលើនេះ មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីមន្ត្រីនគរបាលមូលដ្ឋានបានធ្វើការអប់រំណែនាំ ហើយសាមីខ្លួនបានយក បំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណៈបច្ចេសទេសដើមវិញហើយនោះ ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ រួមជាមួយម៉ូតូ៕
មតិយោបល់