ព័ត៌មានជាតិ

នគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួន មុខសញ្ញាម្នាក់ពាក់ព័ន្ធនិង…

កោះកុង: កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានធ្វើការឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ នាក់ ឈ្មោះ ហៀង ធីដែត ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ឃាត់ ខ្លួន តាមរយ: ការធ្វើ តេស្ត ទឹកនោម រកសារធាតុញៀន ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់